គន្លឹះទាំង
៨ ជាចំណុចផ្ដើម នៃការដំណើរការអាជីវកម្មខ្នាតតូចរបស់សហគ្រិន
ការដំណើរការអាជីវកម្មពិតជាមិនងាយនោះទេ
ទោះបីជាអាជីវកម្មនោះ ជាប្រភេទអាជីវកម្មខ្នាតតូចក៏ដោយ។
ហើយវាកាន់តែពិបាក
ប្រសិនបើអ្នកទើបតែប្រឡូកក្នុងល្បែងអាជីវកម្ម។ ដើម្បីជាគន្លឹះ
និងចំណីគំនិតដល់ប្រិយមិត្ត ដែលមានបំណងចង់ដំណើរការអាជីវកម្មខ្នាតតូចទាំងអស់
AEC Press សូមនាំមកជូននូវគន្លឹះទាំង
គន្លឹះទាំង ៨ ដែលជាចំណុចផ្ដើម
នៃការដំណើរការអាជីវកម្មខ្នាតតូចរបស់សហគ្រិន៖
១. បង្កើនចំណូលចិត្ត និងភាពអត់ធ្មត់
ប្រសិនបើអ្នកស្រឡាញ់អាជីវកម្មរបស់អ្នក
ការងាររបស់អ្នកអាចនឹងស្រួលជាងមុន។
ប្រសិនបើអ្នកមានចំណូលចិត្តលើការងាររបស់អ្នក វាពិតជាអស្ចារ្យ
ហើយនឹងធ្វើឲ្យអ្នកមានអារម្មណ៍ទទួលខុសត្រូវក្នុងអាជីវកម្ម។
អ្នកក៏នឹងមានជំនឿចិត្តក្នុងការជ្រើសរើសអ្វីដែលឥតខ្ចោះសម្រាប់ខ្លួនអ្នក។
ជាងនេះទៅទៀត នៅពេលដែលអ្នកមានចំណូលចិត្តក្នុងការងារ
អ្នកនឹងរក្សាភាពអត់ធ្មត់បានល្អ ព្រោះអ្នកនឹងមិនមានភាពសោមនស្សនោះទេ
រហូតដល់ពេលដែលអ្នកបានធ្វើកិច្ចការបានល្អអស់ពីសមត្ថភាព។

២. ត្រៀមលក្ខណៈកែប្រែខ្លួនឯង
ភាពងាយបត់បែនជាធនធានដ៏អស្ចារ្យមួយ ប្រសិនបើអ្នកជាម្ចាស់អាជីវកម្មខ្នាតតូចថ្មីដូចដែលអ្នកអាចមានដើម្បី “កែប្រែ“។ សូមចងចាំថា ការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកត្រូវការពេលវេលាច្រើន
និងការផ្តោតអារម្មណ៍ខ្លាំង។ ការផ្លាស់ប្ដូរអត្តចរិត និងឥរិយាបថរបស់អ្នក
គឺដើម្បីប្រាកដចិត្តថា លោកអ្នកអាចផ្ដល់ពេលវេលា
និងការយកចិត្តទុកដាក់គ្រប់គ្រាន់ទៅលើការងារថ្មី គ្រប់ពេលដែលត្រូវការ។

៣. ទាញយកអត្ថប្រយោជន៍ពីប្រភពប្លែកពីគេ
បច្ចុប្បន្ននេះ
វាមិនពិបាកនោះទេសម្រាប់មនុស្សដែលមានគំនិតតែគ្មានប្រាក់
ដើម្បីទទួលបានការចាប់អារម្មណ៍ពីអ្នកគ្មានគំនិតតែមានប្រាក់។
ឧទាហរណ៍៖
អ្នកអាចផ្សព្វផ្សាយគម្រោងរបស់អ្នកតាមគេហទំព័រ Kickstarter។
គេហទំព័រប្រភេទនេះនឹងអនុញ្ញាតឲ្យលោកអ្នកបង្ហាញពីគំនិតរបស់លោកអ្នកក្នុងបណ្ដាញ
Internet។ ប្រសិនបើមានអ្នកយល់ថាគំនិតរបស់អ្នកល្អ
ហើយផែនការអាជីវកម្មរបស់អ្នកមានពន្លឺ ពួកគេនឹងផ្ដល់ដើមទន់ឲ្យលោកអ្នក។

៤. អតិថិជនគឺជាស្ដេច
វិធីសាស្ត្រតែមួយគត់ដើម្បីយកប្រៀបលើគូប្រជែង
គឺគ្រាន់តែផ្ដល់ភាពរាក់ទាក់ជាងគេដទៃ។ បណ្ដាជននឹងពេញចិត្ត
នៅពេលដែលអាជីវកម្មខ្នាតតូចរបស់អ្នកផ្ដល់ភាពកក់ក្ដៅ
និងអារម្មណ៍ជាគ្រួសារតែមួយ។
លោកអ្នកក៏អាចយកចិត្តអតិថិជនដោយផ្ដល់គុណភាពខ្ពស់
និងសេវាកម្មប្រកបដោយភាពរាក់ទាក់។ សូមព្យាយាមស្វែងយល់ពីអ្វី
ដែលអតិថិជនត្រូវការ។ ចូរចងចាំថា “អតិថិជនមិនចេះខុស”។

៥. ផ្លល់តម្លៃបន្ថែមជាងគូប្រជែង
អ្នកប្រើប្រាស់ចង់បានតម្លៃសម្រាប់ប្រាក់របស់ពួកគេ និងស្អប់ខ្ពើមគំនិតដែលចម្លងពីអ្នកដទៃនេះ។
ចូរទាញយកអត្ថប្រយោជន៍ពីវិធីនេះ! ប្រសិនបើអ្នកអាចផ្ដល់ផលិតផល
និងសេវាកម្មល្អជាងគូប្រជែង ក្នុងតម្លៃទាបជាងពួកគេ
វានឹងនាំឲ្យលោកអ្នកទទួលបានភាពជោគជ័យ។

៦. ប្រើគំនិតច្នៃប្រឌិតជំនួសឲ្យប្រាក់
សូមប្រាកដចិត្តថា
អាជីវកម្មរបស់អ្នកអាចបត់បែនតាមដែលអាចធ្វើទៅបាន។
ចូរកាត់បន្ថយយតម្រូវការរបស់អ្នក ដើម្បីសន្សំប្រាក់ ដែលអាចនឹងលំបាកក្នុងគ្រាដំបូង
ប៉ុន្តែវាអាចបង្កើនអត្រាលក់ តាមរយៈការអភិវឌ្ឍ
និងប្រតិបត្តិប្រកបដោយគំនិតច្នៃប្រឌិតរបស់អ្នក។ ចូរមហិច្ឆតាជានិច្ច!
គំនិតដ៏អស្ចារ្យមួយមានតម្លៃមហាសាល។

៧. វិធីសាស្ត្រចុះកិច្ចសន្យា
និងចងសម្ព័ន្ធភាពដោយប្រុងប្រយ័ត្នចូរប្រាកដចិត្តថា
អ្នកបានជ្រើសរើសដៃគូអាជីវកម្មយ៉ាងប្រុងប្រយ័ត្ន។
ចូរចងសម្ព័ន្ធភាពជាមួយតែបុគ្គលអ្នកដែលអ្នកទុកចិត្តបំផុត។
ប្រសិនបើអ្នកសម្រេចចិត្តជ្រើសរើសបុគ្គលដែលអ្នកអាចទុកចិត្តបាន សូមកុំភ្លេចកត់ត្រាលក្ខខណ្ឌជាលាយលក្ខណ៍អក្សរ
មុននឹងប្រកាសសម្ព័ន្ធភាពរបស់លោកអ្នកជាផ្លូវការ។ ប្រសិនបើមានលទ្ធភាព
លោកអ្នកគួរតែជួលមេធាវីឲ្យរៀបចំតាមនីតិវិធី នៃច្បាប់ឲ្យបានត្រឹមត្រូវ។

៨. កសាងសមត្ថភាពក្នុងកិច្ចចរចារ
នេះជាជំនាញដ៏មានតម្លៃមួយ
ដោយសារតែវាពង្រឹងនូវទេពកោសល្យអាជីវកម្ម និងបង្កើនទំនុកចិត្ត។
ប្រសិនបើអ្នកត្រូវការជ្រើសរើសបុគ្គលិក ទិញគ្រឿងបរិក្ខារ ឬ
ជួសជុលសម្ព័ន្ធភាព
សូមភ័យខ្លាចក្នុងការជជែកតវ៉ាដើម្បីអត្ថប្រយោជន៍របស់លោកអ្នក។
លទ្ធផលអាក្រក់បំផុត ដែលអ្នកប្រហែលជាអាចនឹងទទួលបានគឺពាក្យបដិសេធ។
ចូរសាកល្បងក្នុងហានិភ័យ ខណៈដែលអ្នកទទួលបានការការពារពីច្បាប់
លោកអ្នកប្រហែលជាភ្ញាក់ផ្អើលពីលទ្ធផលដែលទទួលបាន៕
តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះគន្លឹះខាងលើ?
No comments:
Post a Comment