Monday, August 19, 2019


គន្លឹះ​ទាំង ៨ ជា​ចំណុច​ផ្ដើម នៃ​ការ​ដំណើរ​ការ​អាជីវកម្ម​ខ្នាត​តូច​របស់​សហគ្រិន

ការ​ដំណើរ​ការ​អាជីវកម្ម​ពិត​ជា​មិន​ងាយ​នោះ​ទេ ទោះ​បី​ជា​អាជីវកម្ម​នោះ ជា​ប្រភេទ​អាជីវកម្ម​ខ្នាត​តូច​ក៏​ដោយ។
ហើយ​វា​កាន់​តែ​ពិបាក ប្រសិន​បើ​អ្នក​ទើប​តែ​ប្រឡូក​ក្នុង​ល្បែង​អាជីវកម្ម។ ដើម្បី​ជា​គន្លឹះ និង​ចំណី​គំនិត​ដល់​ប្រិយមិត្ត ដែល​មាន​បំណង​ចង់​ដំណើរ​ការ​អាជីវកម្ម​ខ្នាត​តូច​ទាំង​អស់ AEC Press សូម​នាំ​មកជូន​នូវ​គន្លឹះ​ទាំង គន្លឹះ​ទាំង ៨ ដែល​ជា​ចំណុច​ផ្ដើម នៃ​ការ​ដំណើរ​ការ​អាជីវកម្ម​ខ្នាត​តូច​របស់​សហគ្រិន៖
១. បង្កើន​ចំណូល​ចិត្ត និង​ភាព​អត់ធ្មត់
ប្រសិន​បើ​អ្នក​ស្រឡាញ់​អាជីវកម្ម​របស់​អ្នក ការងារ​របស់​អ្នក​អាច​នឹង​ស្រួល​ជាង​មុន។ ប្រសិន​បើ​អ្នក​មានចំណូល​ចិត្ត​លើ​ការងារ​របស់​អ្នក វា​ពិត​ជា​អស្ចារ្យ ហើយ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​​អារម្មណ៍​ទទួល​ខុសត្រូវ​ក្នុង​អាជីវកម្ម។ អ្នក​ក៏​នឹង​មាន​ជំនឿចិត្ត​ក្នុង​ការ​ជ្រើសរើស​អ្វី​ដែល​ឥតខ្ចោះ​សម្រាប់​ខ្លួន​អ្នក។ ជាង​នេះ​ទៅ​ទៀត នៅ​ពេល​ដែល​អ្នក​មាន​ចំណូលចិត្ត​ក្នុង​ការងារ អ្នក​នឹង​រក្សា​ភាព​អត់ធ្មត់​បាន​ល្អ ព្រោះ​អ្នក​នឹង​មិន​មាន​ភាព​សោមនស្ស​នោះ​ទេ រហូត​ដល់​ពេល​ដែល​អ្នក​បាន​ធ្វើ​កិច្ចការ​បាន​ល្អ​អស់​ពី​សមត្ថភាព។
Description: 590022-12
២. ត្រៀម​លក្ខណៈ​កែប្រែ​ខ្លួន​ឯង
ភាពងាយបត់បែនជា​ធនធានដ៏អស្ចារ្យមួយ ប្រសិនបើអ្នកជាម្ចាស់អាជីវកម្មខ្នាតតូចថ្មីដូចដែលអ្នកអាចមានដើម្បី “កែប្រែ សូមចងចាំថា ការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកត្រូវការ​ពេលវេលា​ច្រើន និង​ការផ្តោតអារម្មណ៍​ខ្លាំង។ ការ​ផ្លាស់ប្ដូរ​អត្តចរិត និង​ឥរិយា​បថ​របស់​អ្នក គឺ​ដើម្បី​ប្រាកដ​ចិត្ត​ថា លោកអ្នក​អាច​ផ្ដល់​ពេលវេលា និង​ការ​យក​ចិត្ត​ទុកដាក់​គ្រប់គ្រាន់​ទៅ​លើ​ការងារ​ថ្មី គ្រប់​ពេល​ដែល​ត្រូវការ។
Description: 590022-13
៣. ទាញ​យក​អត្ថប្រយោជន៍​ពី​ប្រភព​ប្លែក​ពីគេ
បច្ចុប្បន្ន​នេះ វា​មិន​ពិបាក​នោះទេ​សម្រាប់​មនុស្ស​ដែល​មាន​គំនិតតែ​គ្មាន​ប្រាក់ ដើម្បី​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​គ្មាន​គំនិត​តែ​មាន​ប្រាក់។
ឧទាហរណ៍៖ អ្នក​អាច​ផ្សព្វផ្សាយ​គម្រោង​របស់​អ្នក​តាម​គេហទំព័រ Kickstarter។ គេហទំព័រ​ប្រភេទ​នេះ​នឹង​អនុញ្ញាត​ឲ្យ​លោកអ្នក​បង្ហាញ​ពី​គំនិត​របស់​លោកអ្នក​ក្នុង​បណ្ដាញ Internet។ ប្រសិន​បើ​មាន​អ្នក​យល់​ថា​គំនិត​របស់​អ្នក​ល្អ ហើយ​ផែនការ​អាជីវកម្ម​របស់​អ្នក​មាន​ពន្លឺ ពួកគេ​នឹង​ផ្ដល់​ដើមទន់​ឲ្យ​លោកអ្នក។
Description: 590022-14
៤. អតិថិជន​គឺ​ជា​ស្ដេច
វិធី​សាស្ត្រ​តែ​មួយ​គត់​ដើម្បី​យក​ប្រៀប​លើ​គូ​ប្រជែង គឺ​គ្រាន់​តែ​ផ្ដល់​ភាព​រាក់ទាក់​ជាង​គេ​ដទៃ។ បណ្ដាជន​នឹង​ពេញ​ចិត្ត នៅ​ពេល​ដែល​អាជីវកម្ម​ខ្នាត​តូច​របស់​អ្នក​ផ្ដល់​ភាព​កក់​ក្ដៅ និង​អារម្មណ៍​ជា​គ្រួសារ​តែ​មួយ។ លោក​អ្នក​ក៏​អាច​យក​ចិត្ត​អតិថិជន​ដោយ​ផ្ដល់​គុណភាព​ខ្ពស់ និង​សេវាកម្ម​ប្រកប​ដោយ​ភាព​រាក់ទាក់។ សូម​ព្យាយាម​ស្វែងយល់​ពី​អ្វី ដែល​អតិថិជន​ត្រូវការ។ ចូរ​ចង​ចាំ​ថា អតិថិជន​មិន​ចេះ​ខុស
Description: 590022-15
៥. ផ្លល់​តម្លៃ​បន្ថែម​ជាង​គូ​ប្រជែង
អ្នក​ប្រើ​ប្រាស់​ចង់​បាន​តម្លៃ​សម្រាប់​ប្រាក់​របស់​ពួកគេ និងស្អប់ខ្ពើមគំនិតដែល​ចម្លង​ពី​អ្នក​ដទៃ​នេះ។ ចូរ​ទាញ​យក​អត្ថប្រយោជន៍​ពី​វិធី​នេះ! ប្រសិន​បើ​អ្នក​អាច​ផ្ដល់​ផលិតផល និង​សេវាកម្ម​ល្អ​ជាង​គូប្រជែង ក្នុង​តម្លៃ​ទាប​ជាង​ពួក​គេ វា​នឹង​នាំ​ឲ្យ​លោក​អ្នក​ទទួល​បាន​ភាព​ជោគជ័យ។

Description: 590022-16
៦. ប្រើ​គំនិត​ច្នៃ​ប្រឌិត​ជំនួស​ឲ្យ​ប្រាក់ 
 សូម​ប្រាកដ​ចិត្ត​ថា អាជីវកម្ម​របស់​អ្នក​អាច​បត់បែន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ចូរ​កាត់​បន្ថយ​យតម្រូវ​ការ​របស់​អ្នក ដើម្បី​សន្សំ​ប្រាក់ ដែល​អាច​នឹង​លំបាក​ក្នុង​គ្រា​ដំបូង ប៉ុន្តែ​វា​អាច​បង្កើន​អត្រា​លក់ តាមរយៈ​ការ​អភិវឌ្ឍ និង​ប្រតិបត្តិ​ប្រកប​ដោយ​គំនិត​ច្នៃ​ប្រឌិត​របស់​អ្នក។ ចូរ​មហិច្ឆតា​ជានិច្ច! គំនិត​ដ៏​អស្ចារ្យ​មួយ​មាន​តម្លៃ​មហាសាល។
Description: 590022-17
៧. វិធី​សាស្ត្រ​ចុះ​កិច្ចសន្យា និង​ចង​សម្ព័ន្ធ​ភាព​ដោយ​ប្រុង​ប្រយ័ត្នចូរ​ប្រាកដ​ចិត្ត​ថា អ្នក​បាន​ជ្រើស​រើស​ដៃគូ​អាជីវកម្ម​យ៉ាង​ប្រុង​ប្រយ័ត្ន។ ចូរ​ចង​សម្ព័ន្ធភាព​ជាមួយ​តែ​បុគ្គល​អ្នក​ដែល​អ្នក​ទុកចិត្ត​បំផុត។ ប្រសិន​បើ​អ្នក​សម្រេច​ចិត្ត​ជ្រើសរើស​បុគ្គល​ដែល​អ្នក​អាច​ទុក​ចិត្ត​បាន សូម​កុំ​ភ្លេច​កត់ត្រា​លក្ខខណ្ឌ​ជា​លាយ​លក្ខណ៍​អក្សរ មុន​នឹង​ប្រកាស​សម្ព័ន្ធភាព​របស់​លោកអ្នក​ជា​ផ្លូវការ។ ប្រសិន​បើ​មាន​លទ្ធភាព លោក​អ្នក​គួរ​តែ​ជួល​មេធាវី​ឲ្យ​រៀបចំ​តាម​នីតិវិធី នៃ​ច្បាប់​ឲ្យ​បានត្រឹម​ត្រូវ។
Description: 590022-18
៨. កសាង​សមត្ថភាព​ក្នុង​កិច្ច​ចរចារ
នេះ​ជា​ជំនាញ​ដ៏​មាន​តម្លៃ​មួយ ដោយសារ​តែ​វា​ពង្រឹង​នូវទេពកោសល្យ​អាជីវកម្ម និង​បង្កើន​ទំនុកចិត្ត។ ប្រសិន​បើ​អ្នក​ត្រូវ​ការ​ជ្រើសរើស​បុគ្គលិក ទិញ​គ្រឿង​បរិក្ខារ ឬ ជួសជុល​សម្ព័ន្ធភាព សូម​ភ័យ​ខ្លាច​ក្នុង​ការ​ជជែក​តវ៉ា​ដើម្បី​អត្ថប្រយោជន៍​របស់​លោកអ្នក។ លទ្ធផល​អាក្រក់​បំផុត ដែល​អ្នក​ប្រហែល​ជា​អាច​នឹង​ទទួល​បាន​គឺ​ពាក្យ​បដិសេធ។ ចូរ​សាកល្បង​ក្នុង​ហានិភ័យ ខណៈ​ដែល​អ្នក​ទទួល​បាន​ការ​ការ​ពារ​ពី​ច្បាប់ លោក​អ្នក​ប្រហែល​ជា​ភ្ញាក់​ផ្អើល​ពី​លទ្ធផល​ដែល​​ទទួល​បាន៕
តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ​ចំពោះ​គន្លឹះ​ខាង​លើ?